ថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានតែគណបក្សពីរប៉ុណ្ណោះ ធ្វើសកម្មភាពទ្រង់ទ្រាយធំ

FN ៖ ពេលកំណត់នៃការធ្វើយុទ្ធនាការ ស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ បានឈានមកដល់ហើយនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្នុងចំណោមគណបក្សនយោបាយចំនួន១២ ដែលបានចុះឈ្មោះប្រកួតប្រជែង គេសង្កេតឃើញមានតែគណបក្សនយោបាយធំៗចំនួនពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ដែលជាបក្សក្រៅរដ្ឋាភិបាល បានធ្វើសកម្មភាពទ្រង់ទ្រាយធំ។ គណបក្សប្រជាជនកម្ពុជា បានធ្វើការជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ មុននឹងបែងចែកកម្លាំងទៅបណ្តាសង្កាត់នានា ដែលចូលរួមដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រីឯគណបក្សសង្រ្គោះជាតិ ធ្វើការជួបជុំលើវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅវិថី ៦០ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ។ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់យុទ្ធនាការ​ឃោសនា​រកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គណបក្សប្រជាជនកម្ពុជា មិនធ្វើទ្រង់ទ្រាយធំនោះទេ។ ការមិនធ្វើទ្រង់ទ្រាយធំនេះ គឺគោរពទៅច្បាប់ស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំណត់ឲ្យការដង្ហែក្បួនឃោសនា ធ្វើឡើងត្រឹមឃុំ សង្កាត់ ដែលបានចុះឈ្មោះប្រកួតប្រជែង។ លោក … Continue reading ថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានតែគណបក្សពីរប៉ុណ្ណោះ ធ្វើសកម្មភាពទ្រង់ទ្រាយធំ